1 John 3

1មើល៍ព្រះ​វរ​បិតាប្រទាន​សេចក្ដី​ស្រលាញ់យ៉ាងណា​ដល់​យើងដែល​យើង​ត្រូវ​បាន​ហៅថា​ជា​កូន​របស់​ព្រះអង្គហើយ​យើង​ជា​កូន​របស់​ព្រះអង្គ​មែន​ដូច្នេះហើយបានជាលោកិយមិនស្គាល់យើងព្រោះ​គេ​មិនស្គាល់ព្រះអង្គ 2បងប្អូនជា​ទីស្រលាញ់អើយ! ​ឥឡូវនេះ​យើង​ជាកូន​របស់​ព្រះជាម្ចាស់ហើយ​យើង​នឹង​ត្រលប់ជាយ៉ាងណា​នោះ​មិនទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ​ទេ។ ​យើងដឹងថានៅពេល​ព្រះអង្គ​លេចមក​យើង​នឹង​បានដូចជាព្រះអង្គដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាងណា​យើង​នឹង​ឃើញព្រះអង្គ​យ៉ាងនោះ​ហើយ។ 3អស់អ្នក​ដែល​មានសង្ឃឹមលើព្រះអង្គ​ដូច្នេះ​នោះ​បាន​ជម្រះ​ខ្លួនឲ្យ​​បាន​បរិសុទ្ធដូចជាព្រះអង្គបរិសុទ្ធដែរ 4រីឯអស់អ្នក​ដែល​ប្រព្រឹត្ដបាប​នោះ​ក៏ប្រព្រឹត្ដល្មើសក្រឹត្យវិន័យដែរដ្បិតបាបជាការល្មើសក្រឹត្យវិន័យ 5អ្នករាល់គ្នាដឹងហើយថាព្រះអង្គ​បាន​លេចមកដើម្បីដក​យក​បាបចេញហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ 6អស់អ្នក​ដែល​នៅជាប់ក្នុងព្រះអង្គ​នោះ​មិនប្រព្រឹត្ដបាបទេ​ប៉ុន្ដែ​អស់អ្នក​ដែល​ប្រព្រឹត្ដបាប​នោះ​មិន​បាន​ឃើញព្រះអង្គឡើយ​ហើយ​ក៏​មិនស្គាល់ព្រះអង្គដែរ 7កូនតូចៗ​អើយ! ​ចូរ​កុំ​ឲ្យ​អ្នកណា​បោកបញ្ឆោតអ្នករាល់គ្នាឡើយអ្នក​ដែល​ប្រព្រឹត្ដតាម​​សេចក្ដី​សុចរិត​នោះ​ជា​មនុស្ស​សុចរិតដូចជាព្រះអង្គសុចរិត​ដែរ 8ប៉ុន្ដែអស់​អ្នក​ដែល​ប្រព្រឹត្ដបាប​នោះ​មកពីអារក្សសាតាំង​ទេ​ព្រោះអារក្សសាតាំង​បាន​ប្រព្រឹត្ដបាបតាំងពីដើមដំបូងមកហេតុនេះហើយបានជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​លេចមកដើម្បីបំផ្លាញកិច្ចការ​របស់​អារក្សសាតាំង 9អស់អ្នក​ដែល​កើតពីព្រះជាម្ចាស់​នោះ​មិនប្រព្រឹត្ដបាបឡើយព្រោះពូជ​របស់​ព្រះអង្គស្ថិតនៅក្នុងអ្នកនោះដូច្នេះ​ហើយ​បានជា​មិនអាចប្រព្រឹត្ដបាបបានឡើយដ្បិត​គេ​កើតពីព្រះជាម្ចាស់ 10កូនរបស់​ព្រះជាម្ចាស់និងកូន​របស់​អារក្ស​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​របៀប​នេះ​គឺ​អស់អ្នក​ដែល​មិនប្រព្រឹត្ដតាម​សេចក្ដី​សុចរិត​នោះ​មិនមែនមកពីព្រះជាម្ចាស់ទេហើយ​អស់​អ្នក​ដែល​មិនស្រលាញ់បងប្អូន​របស់​ខ្លួន​ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ 11នេះជាសេចក្ដីដែល​អ្នករាល់គ្នា​បាន​តាំងពីដើមដំបូងមកគឺ​យើង​ត្រូវ​ស្រលាញ់គ្នា​ទៅវិញ​ទៅមក 12មិនមែន​ដូចជាកាអ៊ីន​ដែល​មកពីអារក្សសាតាំងហើយ​បាន​សម្លាប់ប្អូនគាត់​នោះ​ទេ។ ​តើហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​គាត់ដូច្នេះ? ​ព្រោះការប្រព្រឹត្ដរបស់គាត់អាក្រក់ហើយ​ការប្រព្រឹត្ដ​របស់​ប្អូនគាត់សុចរិត 13បងប្អូនអើយ! ​បើលោកិយស្អប់អ្នករាល់គ្នា​ចូរ​កុំឆ្ងល់ឡើយ 14យើងដឹងថាដោយសារ​យើង​ស្រលាញ់បងប្អូន​យើង​បាន​ឆ្លង​ផុត​ពីសេចក្ដីស្លាប់ទៅជីវិត​ហើយ​អ្នក​ដែល​មិន​ស្រលាញ់​បងប្អូន​អ្នកនោះ​ស្ថិតក្នុងសេចក្ដីស្លាប់នៅឡើយ 15អ្នកណាដែល​ស្អប់បងប្អូន​របស់​ខ្លួន​អ្នកនោះ​ជាឃាតកហើយ​អ្នករាល់គ្នា​ដឹងថាឃាតកគ្មានជីវិតអស់កល្បជានិច្ចក្នុងខ្លួនទេ 16យើងស្គាល់​សេចក្ដី​ស្រលាញ់តាមរបៀបនេះ​គឺ​​ដោយព្រោះ​ព្រះអង្គ​បានលះបង់ជីវិត​របស់​ព្រះអង្គជំនួសយើងយើងក៏ត្រូវ​លះបង់​ជីវិត​របស់​យើង​ជំនួសបងប្អូនដែរ 17បើអ្នកណាមានទ្រព្យសម្បត្តិ​ខាង​លោកិយហើយឃើញបងប្អូនខ្វះខាតប៉ុន្ដែគ្មានចិត្ដអាណិត​គាត់​សោះ​តើ​ធ្វើ​ដូចម្ដេច​ឲ្យ​សេចក្ដីស្រលាញ់​របស់​ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន? 18កូនតូចៗ​អើយ! ​យើង​មិន​ត្រូវ​ស្រលាញ់​ដោយ​ពាក្យសំដីបបូរមាត់​ប៉ុណ្ណោះ​ទេផ្ទុយទៅវិញ​ត្រូវ​ស្រលាញ់​ដោយការប្រព្រឹត្ដិនិងសេចក្ដីពិត 19ហើយដោយ​របៀប​នេះ​យើង​ដឹងថា​យើង​មកពីសេចក្ដីពិតនិង​បាន​ធ្វើឲ្យចិត្ត​របស់​យើងស្ងប់នៅចំពោះព្រះភក្ដ្រ​របស់​ព្រះអង្គ 20ព្រោះព្រះជាម្ចាស់​ធំ​ជាងចិត្ដ​របស់​យើងហើយ​ព្រះអង្គ​ជ្រាបគ្រប់​ការ​ទាំងអស់ទោះបីចិត្ដ​របស់​យើងចោទប្រកាន់​យើង​ក៏ដោយ 21បងប្អូនជា​ទីស្រលាញ់អើយ! ​បើចិត្ដ​របស់​យើងមិនចោទប្រកាន់​យើង​ទេ​នោះ​យើង​មាន​សេចក្ដី​ក្លាហាននៅចំពោះព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់ 22ហើយយើង​ទូលសុំអ្វីក៏ដោយ​នោះ​យើង​នឹង​ទទួលបានពីព្រះអង្គព្រោះ​យើង​កាន់តាមបញ្ញត្ដិ​របស់​ព្រះអង្គហើយប្រព្រឹត្ដ​អ្វី​ដែលសព្វព្រះហឫទ័យព្រះអង្គ 23នេះជាបញ្ញត្ដិរបស់ព្រះអង្គគឺ​ឲ្យ​យើង​ជឿលើ​ព្រះ​នាម​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ដែល​ជា​ព្រះ​យេស៊ូគ្រិស្ដហើយ​ឲ្យ​ស្រលាញ់គ្នា​ទៅវិញ​ទៅមកតាមបញ្ញត្ដិដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង 24អ្នកណាដែល​កាន់តាមបញ្ញត្ដិ​របស់​ព្រះអង្គ​អ្នកនោះ​នៅជាប់ក្នុងព្រះអង្គព្រះអង្គ​ក៏​នៅ​ជាប់​ក្នុងអ្នកនោះហើយដោយ​របៀប​នេះ​យើង​ដឹងថា​ព្រះអង្គ​គង់នៅក្នុងយើងដោយសារ​ព្រះ​វិញ្ញាណដែល​ព្រះអង្គ​ប្រទាន​ដល់​យើង
Copyright information for KhmKCB